2025-05-13
ឃី ភារៈ
2025-05-13
ឃី ភារៈ
ភ្នំពេញ៖ ត្រីមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានចុះបញ្ជីសរុបចំនួន ២ ៧៨៧សហគ្រាស ដែលក្នុងនោះរួមមាន ពន្ធធំចំនួន២៦៩, ពន្ធមធ្យមចំនួន១ ៣១៨ និងពន្ធតូចចំនួនសហគ្រាស ១ ២០០។ ជាមួយគ្នានេះ ការចុះបញ្ជីតាមថ្នាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន មានចំនួន ២ ៦៧១សហគ្រាស ដែលក្នុងនោះរួមមាន ពន្ធធំចំនួន២៦៣ ពន្ធមធ្យម១ ២៥៤ និងពន្ធតូចសហគ្រាស១ ១៥៤។
ដោយឡែកក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានសហគ្រាសអនិវាសនជនចុះបញ្ជីអាករលើតម្លៃបន្ថែម សាមញ្ញចំនួន ២សហគ្រាស ដែលគិតចាប់ពីឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៥ សរុបចំនួន ៩៨សហគ្រាស។ រីឯ មជ្ឈមណ្ឌលពិគ្រោះយោបល់អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាអ្នកជាប់ពន្ធសរុបចំនួន ២៦ ៣៩៤ករណី បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ ឃើញថា ថយចុះ ២ ៥៦១ករណី ស្មើនឹង ៨,៨៤% ក្នុងនោះមានការថយចុះ ការផ្តល់សេវាតាមរយៈទូរសព្ទ (១២៧៧) ចំនួន ២ ៧៧៧ករណី ស្មើនឹង ១៤,៥៧% និងតាមរយៈ GDT Live Chat ចំនួន ៣៩១ ករណីស្មើនឹង ៤,៦៥%។
ការថយចុះនៃការសាកសួរសំណួរតាមរយៈការផ្តល់សេវា អ្នកជាប់ពន្ធ គឺឆ្លុះបញ្ចាំងអំពីការយល់ដឹងរបស់អ្នកជាប់ពន្ធមានការកើនឡើង។ ដោយឡែក សម្រាប់ការផ្តល់សេវាដោះស្រាយបញ្ហាប្រឈមនានា អគ្គនាយកដ្ឋានពន្ធដារ បានប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីតាមរយៈអនឡាញ (e-Tax Service) សរុបចំនួន ៨ ៩៣១ ដង ដែលក្នុងនោះ មានការស្នើសុំតាមរយៈ GDT Live Chat ចំនួន ៣ ៨៩៤ ដង, សារអេឡិចត្រូនិក (E-Mail) ចំនួន ៦២ដង, ទូរសព្ទ (១២៧៧) ចំនួន ៣ ៦៦១ដង និងក្រុមតេឡេក្រាម Telegram ចំនួន ១ ៣១៤ដង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី