SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ» នឹងលើកកម្ពស់ការងារនៅកម្ពុជា


វគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ» នឹងលើកកម្ពស់ការងារនៅកម្ពុជា
A+ A-

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ» ដែលទទួលបានការបណ្តុះបណ្តាលដោយអ្នកជំនាញពីអង្គការអន្តរជាតិខាងការងារ (ILO) នឹងជំរុញការងារសមរម្យនៅកម្ពុជា ជាមួយនឹងយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព និងបរិយាប័ន្ន។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ឯកឧត្តម សោម ចំណាន លើកឡើងថា បណ្តុះបណ្តាលរយៈនេះ មានសារសំខាន់ណាស់សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់ សមាសភាពត្រីភាគី ដែលជាអ្នកចូលរួមបង្កើតគោលនយោបាយ។ ជាមួយគ្នានេះ ឯកឧត្តម សោម ចំណាន បានណែនាំដល់សិក្ខាកាមទំាងអស់ ឱ្យយកចំណេះដឹងទទួលបានពីការចូលរួមបណ្តុះបណ្តាល ដែលបានធ្វើឡើងរយៈពេល ៥ថ្ងៃនេះទៅអនុវត្ត និងជាធាតុចូលក្នុងការកសាងគោលនយោបាយស្របតាមបេសកកម្មអង្គភាពរបស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់ការងារសមរម្យនៅកម្ពុជា។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ដែលបានរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ចំនួន៣ ដូចជា៖ ទី១. អង្គការអន្តរជាតិខាងការងារ (ILO) កិច្ចសន្ទនាសង្គម និងការងារសមរម្យ ទី២. ការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាងសម្រាប់ការងារសមរម្យ និងទី៣. ដំណើរការ នៃការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាង។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី