2025-05-12
ឃី ភារៈ
2025-05-12
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងកាត់វាល (Paddy Field Trail Running 2025) ក្នុងគោលបំណងផ្សព្វផ្សាយសកម្មភាពទេសចរណ៍ក្នុងសហគមន៍ នារដូវកាលបៃតង (Green Season) នៅតំបន់គោលដៅទេសចរណ៍វត្តភ្នំរាប និងតំបន់គោលដៅទេសចរណ៍រាជធានីភ្នំពេញ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដើម្បីចូលរួមលើកស្ទួយសកម្មភាពសេដ្ឋកិច្ចរបស់ ពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន និងជំរុញកំណើនទេសចរផងដែរ។
ព្រឹត្តិការណ៍រត់ប្រណាំងកាត់វាល ដែលសហការរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មការរៀបចំកម្មវិធី Paddy Field Trail 2025 នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០ នាទីព្រឹក នៅវត្តភ្នំរាប ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងចម្ងាយ ៥គីឡូម៉ែត្រ។ ជាមួយគ្នានេះ សម្រាប់ការចុះឈ្មោះចូលរួម នឹងទទួលបានអាវយឺត មេដាយអនុស្សាវរីយ៍ ភេសជ្ជៈ និងអាហារសម្រន់ ដោយមិនមានបង់ថវិកានោះទេ ដោយក្រសួងទេសចរណ៍ បានកំណត់អ្នកចូលរួមចំនួន ៣០០នាក់។
សម្រាប់សាធារណជនទាំងអស់ ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចចុះឈ្មោះតាមរយៈ https://forms.gle/QxLja7dsT9qRNJUK6 ត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី