2025-05-12
គិត បុប្ផា
2025-05-12
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ នឹងរៀបចំកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម (SMEs) ២០២៥ ដើម្បីលើកកម្ពស់វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង បង្កើនដៃគូសហការអាជីវកម្ម ពិសេសផ្ដល់ការគាំទ្រដល់ SMEs ទូទាំងប្រទេសកម្ពុជា មកពីគ្រប់វិស័យ។
សហគ្រិន ដែលចូលរួមប្រកួត នឹងអាចពង្រឹងអាជីវកម្ម, មានឱកាសបង្កើនដៃគូសហការអាជីវកម្ម, ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ និងឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១៦០លានរៀល ទៅតាមជ័យលាភី។ សហគ្រិន អាចចូលរួមក្នុងកម្មវិធីនេះ ត្រូវមានសញ្ជាតិខ្មែរ, ជាស្ថាបនិក ឬសហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក), ជាអាជីវកម្មបង្កើតក្នុងស្រុក, អាជីវកម្ម មានអាយុកាលនៃចាប់ពី ៤ឆ្នាំឡើងទៅ, ត្រូវមានបុគ្គលិកពេញម៉ោងយ៉ាងហោចណាស់ ៥នាក់, មានពេលវេលាគ្រប់គ្រាន់ចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត និងមានការតាំងចិត្តខ្ពស់ចូលរួមប្រកួត។
ម្ចាស់អាជីវកម្ម ដែលមានបំណងចូលរួមកម្មវិធីនេះ អាចដាក់ពាក្យតាមរយៈតំណរភ្ជាប់ https://forms.gle/DzUCVyrAd9Udg6K36 ដោយក្នុងនោះវគ្គប្រកួតជម្រុះ នឹងធ្វើឡើងនៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៥, វគ្គត្រៀមខ្លួនប្រកួតផ្តាច់ព្រ័ត្រនាថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២៥ និងវគ្គប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី