SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ឃឹម ហ្វីណង់៖ ក្រសួងពាក់ព័ន្ធ កំពុងចរចារជាមួយថៃ ដោះស្រាយបញ្ហារឹតបន្តឹង «ការនាំចេញផ្លែល្ពៅក្រៅផ្លូវការ»


ឯកឧត្តម ឃឹម ហ្វីណង់៖ ក្រសួងពាក់ព័ន្ធ កំពុងចរចារជាមួយថៃ ដោះស្រាយបញ្ហារឹតបន្តឹង «ការនាំចេញផ្លែល្ពៅក្រៅផ្លូវការ»
ពាណិជ្ជកម្ម

2025-05-11

គិត បុប្ផា

ពាណិជ្ជកម្ម

2025-05-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងពាណិជ្ជកម្ម កំពុងធ្វើការយ៉ាងសកម្មក្នុងការចរចាជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហារឹតបន្តឹង «ការនាំចេញផ្លែល្ពៅក្រៅផ្លូវការ» ទៅកាន់ប្រទេសថៃ នៅតាមច្រកព្រំដែនគោកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា បញ្ហាខាងលើនេះ បានបណ្តាលឱ្យមានការជន់ជោរផ្លែល្ពៅនាំចេញមិនបាន នៅលើទីផ្សារក្នុងស្រុក និងត្រូវបានឈ្មួញ យកទៅចែកចាយដោយឥតគិតថ្លៃ ដែលកំពុងមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម។ បច្ចុប្បន្នកម្ពុជា នៅមិនទាន់ទទួលបានការឆ្លើយតបវិជ្ជមានពីភាគីថៃនៅឡើយទេ ប៉ុន្តែក្រសួង នឹងបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានឆាប់ និងផ្តល់បច្ចុប្បន្នភាពពីវឌ្ឍនភាពជាបន្តបន្ទាប់។

ការនាំចេញផ្លែល្ពៅទៅថៃនេះ គឺពេលកន្លងមក ជាការនាំចេញក្រៅផ្លូវការ ដោយមិនមានវិញ្ញានបណ្ណបត្រភូតគាមអនាម័យ (SPS) ត្រឹមត្រូវឡើយ ដែលស្ថានភាពបែបនេះ ងាយជួបបញ្ហានៅក្នុងការធ្វើពាណិជ្ជកម្មណាស់។ ក្រសួងកសិកម្ម កំពុងធ្វើការយ៉ាងសកម្ម ដើម្បីចរចារលើរឿងនេះ និងមុខដំណាំថ្មីៗបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យអ្នកនាំចេញកសិផលអនុលោមតាមនីតិវិធីស្របច្បាប់ឱ្យបានច្រើនជាងមុន។ នេះបើតាមការចុះផ្សាយនៅគេហរទំព័ររបស់ ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី