SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ «ការអប់រំ» គឺជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា ដែលបង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច


សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ «ការអប់រំ» គឺជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា ដែលបង្កើនផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ច
A+ A-

ភ្នំពេញ៖ «ការអប់រំ» គឺជាការជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងថ្មីៗដទៃទៀត ដែលជួយបង្កើនផលិតភាព ជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបង្កើនសមត្ថភាពធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច និងបង្កើនចំណេះដឹងសម្រាប់អភិវឌ្ឍន៍ផលិតផលថ្មី។ នេះបើតាមការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

ក្នុងពិធីសម្ពោធឆ្លងអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បន្តថា ការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ច តាមរយៈយន្តការបង្កើនមូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាព, ពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ការអប់រំ គឺជាគន្លឹះយ៉ាងសំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិ ដោយការរៀនមិនត្រឹមតែផ្តល់ចំណេះដឹងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើននូវភាពជឿជាក់លើខ្លួនឯងផងដែរ។ ចំណេះដឹង គឺត្រូវមានទាំងផ្នែករឹង (Hard Skill) និងផ្នែកទន់ (Soft Skill) ដែលតម្រូវឱ្យអ្នកសិក្សាត្រូវមានទាំងចំណេះ ជំនាញ និងសតិអារម្មណ៍, សីលធម៌ និងគុណធម៌នៃការរស់នៅប្រចាំថ្ងៃផងដែរ។ សម្តេចធិបតីនាយរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ការអប់រំរបស់មនុស្ស និងសង្គមនីមួយៗ ត្រូវដើរទន្ទឹមគ្នា គឺប្រៀបបាននឹងការអភិវឌ្ឍវិស័យសាសនា ដែលត្រូវដើរព្រមគ្នាទាំងអាណាចក្រ និងពុទ្ធចក្រ។

រាជរដ្ឋាភិបាល គឺត្រូវធានាទាំងពីរ ទាំងអាណាចក្រ និងពុទ្ធចក្រ ដោយត្រូវដើរទន្ទឹមគ្នា ហើយមិនមានការផ្ទុយគ្នារវាងសាសនា និងវិទ្យាសាស្ត្រនៃការរីកចម្រើននោះទេ ដែលតម្រូវឱ្យឥរិយាបទរបស់មនុស្ស ត្រូវតែមានការអប់រំ និងបង្កើនជាប់ជាប្រចាំ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ អំពីការគ្រប់គ្រងនៃការវិវត្តយ៉ាងជឿនលឿននៃបច្ចេកវិទ្យាសិប្បនិម្មិត (AI) ដែលយើងទាំងអស់គ្នា បានដឹងថាការវិវត្តនៃសង្គម រួមទាំងឧបករណ៍ទំនាក់ទំនង ពិតជាបានដើរតួនាទីយ៉ាងសកម្ម ក្នុងជីវភាពរស់នៅ និងឥទ្ធិពលក្នុងសង្គម តួយ៉ាងការប្រើប្រាស់បណ្តាញសង្គម ដោយក្នុងនោះបើប្រើប្រាស់ត្រូវ គឺជួយផ្តល់ផលល្អ និងវិជ្ជមានក្នុងសង្គម បង្កើតការចេះគិតគូរ អំណត់ ថ្លឹងថ្លែង និងពិចារណា មុននឹងធ្វើសកម្មភាពអ្វីមួយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី