2025-05-09
គន ម៉េងហុង
2025-05-09
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចណ៍ ស្នើឱ្យម្ចាស់សណ្ឋាគារ និងម្ហូបអាហាររួមគ្នាបញ្ចុះតម្លៃស្នាក់នៅ ព្រមទាំងពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងរដូវកាលបៃតង (Green Season)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចណ៍ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ការចូលរួមពីវិស័យឯកជន ក្រុមអ្នកផលិតមាតិកាទេសចរណ៍កម្ពុជា នឹងទទួលបាននូវធាតុចូលល្អៗកាន់តែច្រើនបន្ថែមទៀត ដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរនៅក្នុងរដូវកាលបៃតង (Green Season) ឱ្យមានកំណើនបន្ថែមលើសពីការរំពឹងទុក។
លើសពីនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត ដោយត្រូវរៀបចំជាលក្ខណៈយុទ្ធសាស្ត្រ និងប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណវប្បធម៌ខ្មែរ ពិសេសកិច្ចសហការឱ្យបានសកម្ម និងផុសផុលពីបណ្តាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវកំណើនភ្ញៀវទេសចរបន្ថែមទៀតនាឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី