SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការ JETRO ប្តេជ្ញាសហការលើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជា និងជប៉ុន


សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការ JETRO ប្តេជ្ញាសហការលើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជា និងជប៉ុន
ពាណិជ្ជកម្ម

2025-04-28

គិត បុប្ផា

ពាណិជ្ជកម្ម

2025-04-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា ប្តេជ្ញាសហការលទ្ធភាពកម្រិតណាមួយ ដើម្បីលើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជា និងជប៉ុន ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគ។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងពីគណៈកម្មការសម្របសម្រួលការវិនិយោគរបស់សមាគម ដែលបានបង្កើតឡើងដើម្បីជួយស្វែងរកអ្នកវិនិយោគ និងផ្តល់ភាពងាយស្រួសសម្រាប់អ្នកវិនិយោគក្រៅស្រុក និងស្ថាប័នដែលពាក់ព័ន្ធផ្សេងៗ តាមរយៈសមាគម។ ឧកញ៉ា ប៉ិច បូឡែន លើកឡើងដូច្នេះ ក្នុងកិច្ចពិភាក្សាការងារជាមួយ លោក Kohei Wakabayashi តំណាងអង្គការ JETRO ប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោក Kohei Wakabayashi បានមានប្រសាសន៍អំពីគម្រោងវិនិយោគធំៗមួយចំនួនរបស់ JETRO ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគ្រិននៅកម្ពុជា ព្រមទាំងបើកឱកាសសហការបន្ថែមទៀតជាមួយសមាគមផងដែរ។ តាមការបញ្ជាក់របស់ លោក Kohei Wakabayashi JETRO ក៏នឹងរៀបចំជំនួបរវាងសហគ្រិនកម្ពុជា និងជប៉ុនចំនួន ២ដងទៀត ក្នុងឆ្នាំ២០២៥ នេះផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី