2025-04-24
គិត បុប្ផា
2025-04-24
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យគណៈប្រតិភូធុរកិច្ចខេត្តហៃណាន ប្រទេសចិន ពិនិត្យលទ្ធភាពស្វែងរកឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើការកែច្នៃ វេចខ្ចប់ ធ្វើទីផ្សារ និងនាំចេញ។
ក្នុងជំនួបជាមួយ គណៈប្រតិភូធុរកិច្ចខេត្តហៃណាន នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់អំពីការចុះកិច្ចព្រមព្រៀងលើពិធីសារនូវផលិតផល ៣មុខបន្ថែមទៀត ក្នុងនោះមានដូចជា៖ សំបុកត្រចៀកកាំ ទុរេន និងសត្វក្រពើ និងផលិតផលផ្សេងទៀត ដែលកំពុងបានពិភាក្សាបន្ត ក្នុងគោលដៅជំរុញកសិ-ពាណិជ្ជកម្មបន្ថែម រវាងប្រទេសទាំងពីរ។
រដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ ក៏បានលើកឡើងពីទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីងពីន ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ព្រមទាំងបានលើកឡើងពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី