2025-04-23
ឃី ភារៈ
2025-04-23
ឃី ភារៈ
ភ្នំពេញ៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព នឹងជំរុញឱ្យអាជីវកម្មនៅកម្ពុជា មានជំហររឹងមាំ មានភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈការកើនឡើងនៅភាពជឿជាក់ក្នុងចំណោមដៃគូពាណិជ្ជកម្ម និងមានភ័ស្តុតាងបញ្ជាក់ពីគុណភាព និងសុវត្ថិភាព។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងសិក្ខាសាលារៀបចំដោយវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម ដែលសហការជាមួយក្រុមការងារគម្រោងពាណិជ្ជកម្មតំបន់ដើម្បីការអភិវឌ្ឍ (RT4D) ឯកឧត្តម ញឹម ខេមរា បានលើកឡើងថា កម្ពុជា ចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការរីកចម្រើនប្រកបដោយបរិយាបន្ន តាមរយៈការប្តេជ្ញាចិត្តអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម។
សិក្ខាសាលាធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព (STRACAP), ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការសម្របសម្រួលពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី