SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» នឹងលើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន


សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» នឹងលើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» មិនត្រឹមជាផែទេសចរណ៍នោះទេ តែគឺជាផែចម្លង បង្កើតទេសចរណ៍បន្ថែមសម្រាប់ខេត្តកំពត លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋានជាតិ។ នេះបើតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិកំពត» កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព និងបង្កើតកញ្ចប់ទេសចរណ៍តភ្ជាប់ខេត្តជាប់គ្នា ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពីចូលឆ្នាំខ្មែរ ដោយមុនចូលឆ្នាំខ្មែរ កម្ពុជា គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្រ្ត និងប្រភេទហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខុសគ្នា តែទិសដៅដូចគ្នា។

ពាក់ព័ន្ធនឹងសមិទ្ធផលខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា នឹងបន្តចេញទៅសម្ពោធសមិទ្ធផល ទាក់ទាញការវិនិយោគ និងបង្កើតបរិយាកាសវិជ្ជមានពីកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមរៀបចំតុបតែង ការពារ និងបង្កលក្ខណៈអំណោយផលដល់ការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី