SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា នឹងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ដោយប្រើប្រាស់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាកូរ៉េ


មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា នឹងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ដោយប្រើប្រាស់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាកូរ៉េ
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-21

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល អនុញ្ញាតឱ្យមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា នៃក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី អាចបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកដោយប្រើប្រាស់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាកូរ៉េ រួមបញ្ចូលគ្នា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សាលើការសហការ និងការគាំទ្រដល់ការកិច្ចដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក នៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា បានឱ្យដឹងថា តាមរយៈកិច្ចសហការនេះ មហាវិទ្យាល័យនឹងត្រូវបណ្តុះបណ្តាលយ៉ាងណាឱ្យនិសិ្សត ដែលបញ្ចប់ការសិក្សា មានសមត្ថភាពខ្ពស់ អាចប្រឡងចេញថ្នាក់ជាតិជាប់ក្នុងអត្រាខ្ពស់ រួមទាំងអាចប្រឡងយកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ នៅប្រទេសកូរ៉េបាន។ និស្សិតដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា នឹងមានឱកាសបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅប្រទេសកូរ៉េផងដែរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា សរសើរដល់ការខិតខំប្រឹងប្រែង ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី តាមរយៈមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា ដែលបានបំពេញតាមនិយាមតម្រូវ ក្នុងការបើកដំណើរការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណេកផលិតធនធានមនុស្សផ្នែកគិលានុបដ្ឋាក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី