SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋាភិបាលកូរ៉េ ផ្តល់ជំនួយឥតសំណងប្រមាណ ៧លានដុល្លារ ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈក្នុងខេត្តរតនគិរី


រដ្ឋាភិបាលកូរ៉េ ផ្តល់ជំនួយឥតសំណងប្រមាណ ៧លានដុល្លារ ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈក្នុងខេត្តរតនគិរី
A+ A-

ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ផ្តល់ជំនួយឥតសំណងប្រមាណ ៧លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី។ ជំនួយសម្រាប់គាំទ្រប្រព័ន្ធសុខាភិបាលនេះ ចុះហត្ថលេខាដោយលោកស្រី ឆេ មូន ជុង នាយិកា KOICA ប្រចាំកម្ពុជា ជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

ការចុះហត្ថលេខានេះ ឯកឧត្តម ឈាង រ៉ា បានអរគុណចំពោះការរួមចំណែករបស់ប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលស្របទៅនឹងអាទិភាពចម្បងបំផុតរបស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនេះ លោកស្រី ម៉ូន ជុង ឆេ លើកឡើងថា តាមរយៈកិច្ចព្រមព្រៀងនេះ នឹងបង្កើនលទ្ធភាព គុណភាពនៃសេវាថែទាំសុខភាព ពង្រឹងសមត្ថភាព និងមុខងារប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាលសាធារណៈ រួមទាំងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តរតនគិរី ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី