SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេច ឃួន សុដារី នឹងពិភាក្សាជាមួយប្រតិភូបរទេស ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគ


សម្តេច ឃួន សុដារី នឹងពិភាក្សាជាមួយប្រតិភូបរទេស ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ ដើម្បីពង្រីកពាណិជ្ជកម្ម និងការវិនិយោគ
A+ A-

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា នឹងជួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសមួយចំនួន ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ ដើម្បីពង្រីកចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ កិច្ចពិភាក្សានេះ គឺដើម្បីផ្តល់នូវផលប្រយោជន៍ដល់ជាតិមាតុភូមិ ពិសេសភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ការវិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងកសិកម្ម។

តាមការចុះផ្សាយរបស់រដ្ឋសភា នៃកម្ពុជា កិច្ចប្រជុំកំពូលពិភពលោក ២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នឹងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ។ ក្នុងកិច្ចប្រជុំនេះ សម្តេច ឃួន សុដារី នឹងចូលរួមពិធីបើកកិច្ចប្រជុំ ថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំលើកទី១ និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំតុមូល នៃកិច្ចកំពូលពិភពលោក ឆ្នាំ២០២៥ ផងដែរ។

អំឡុងពេលចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើនេះ សម្តេចប្រធានរដ្ឋសភា នឹងបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Hanyang ដែលជាសាកលវិទ្យាល័យល្បីមួយ នៅទីក្រុងសេអ៊ូលផងដែរ ដើម្បីធ្វើជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយយោគយល់ (MoU) រវាងសាកលវិទ្យាល័យហានយ៉ាង (Hanyang) និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា លើការគំាទ្រដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដល់សមាជិក សមាជិការរដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី