SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្ម ចុះ MOU ជាមួយក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក លើកកម្ពស់ការយល់ដឹងផ្នែកឌីជីថល និង AI ដល់ SMEs


សភាពាណិជ្ជកម្ម ចុះ MOU ជាមួយក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ឯ.ក លើកកម្ពស់ការយល់ដឹងផ្នែកឌីជីថល និង AI ដល់ SMEs
A+ A-

ភ្នំពេញ៖ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយលោក សុខ សុភមង្គល ស្ថានិក និងជានាយកប្រតិបត្តិក្រុមហ៊ុន កូដីងហ្គេត ថេកណូឡូជី ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាសមាជិករបស់សភាពាណិជ្ជកម្ម នៅកម្ពុជា។

អនុស្សរណៈយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញឌីជីថល ជូនដល់ SMEs» មានបំណងផ្តល់ចំណេះដឹង និងលើកកម្ពស់ការយល់ដឹងពីការធ្វើអាជីវកម្មដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលជាសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលនានា។

កិច្ចសហការខាងលើនេះ នឹងលើកកម្ពស់ការប្រកួតប្រជែងសម្រាប់អាជីវកម្ម និងការអនុវត្តបច្ចេកវិទ្យាឌីជីថលថ្មីៗ ដល់អាជីវកម្មដែលជាសមាជិក សមាជិកា របស់សភាពាណិជ្ជកម្មកម្ពុជា ដែលជាចលករសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រើប្រាស់ជំនាញឌីជីថលលើការដឹកនាំ និងប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី