SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាម ដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាម QR Code ជំរុញការទូទាត់ឌីជីថល, ពាណិជ្ជកម្ម និងសេដ្ឋកិច្ច


កម្ពុជា-វៀតណាម ដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាម QR Code ជំរុញការទូទាត់ឌីជីថល, ពាណិជ្ជកម្ម និងសេដ្ឋកិច្ច
A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានប្រកាសដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) រវាងគ្នា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នាខេត្តសៀមរាប។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដើម្បីពង្រឹងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមរយៈ QR Code នេះ លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា ដើម្បីជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងវៀតណាម។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ QR Code ទូទាត់ឆ្លងដែននេះ ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី