SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពិព័រណ៍«ពាណិជ្ជកម្មអន្តរជាតិកម្ពុជា» នឹងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅអង់គ្លេស


ពិព័រណ៍«ពាណិជ្ជកម្មអន្តរជាតិកម្ពុជា» នឹងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅអង់គ្លេស
ពាណិជ្ជកម្ម

2024-11-19

ឃី ភារៈ

ពាណិជ្ជកម្ម

2024-11-19

ឃី ភារៈ

A+ A-

ភ្នំពេញ៖ ពិព័រណ៍«ពាណិជ្ជកម្មអន្តរជាតិកម្ពុជា» នឹងជំរុញការនាំចេញផលិតផល វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាទៅកាន់ចក្រភពអង់គ្លេស ពិសេសនឹងបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេស លើផលិតផលផងដែរ។ នេះជាការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

ក្នុងពិធីបើក «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា»នេះ លោកជំទាវ ចម និម្មល បានលើកឡើងថា កាលពីសប្ដាហ៍មុនក្រសួងពាណិជ្ជកម្ម និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ជាលើកទី២ ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត ជាមួយចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងប្រកបដោយចីរភាពចំពោះវិស័យឯកជន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្តថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវបានថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មនេះ លោកជំទាវ ចម និម្មល ក៏បានចែករំលែកនូវគំនិតផ្តួចផ្តើមថ្មីៗ ដែលក្រសួងពាណិជ្ជកម្មបានរៀបចំ និងដាក់ចេញ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា ពាក់ព័ន្ធជាមួយកិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ ការលើកកម្ពស់ភាពជាដៃគូនិងកិច្ចសន្ទនា ការកសាងច្បាប់ និងបទប្បញ្ញតិផ្សេងៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី