2024-10-18
ឃី ភារៈ
2024-10-18
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Gulfstream Aerospace Corporation ដែលផ្គត់ផ្គត់យន្តហោះឈានមុខមួយរបស់សហរដ្ឋអាម៉េរិក ផ្តោតលើយន្តហោះឯកជន បានបង្ហាញបំណងរួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ដើម្បីពង្រីកការតភ្ជាប់ និងទេសចរណ៍ក្នុងតំបន់ និងពិភពលោក។ នេះជាការលើកឡើងរបស់លោក Julien Nargeot អនុប្រធានផ្នែកលក់របស់ក្រុមហ៊ុន Gulfstream Aerospace Corporation។
ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក Julien Nargeot បានបញ្ជាក់ថា ការចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជានេះ គឺដោយសារកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់របស់កម្ពុជា ក៏ដូចជាសន្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យ ការធ្វើធុរកិច្ចក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ដែលនឹងផ្តល់ឱកាសដ៏ល្អដល់ក្រុមហ៊ុនផងដែរ។
បន្ថែមលើនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមទៀតអំពី សក្តានុពលនៃការវិនិយោគនៅក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី