SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ទិវាប្រៃសណីយ៍ពិភពលោក ២០២៤ បង្ហាញពីតួនាទីរបស់ប្រៃសណីយ៍ ក្នុងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងពិភពលោក


ទិវាប្រៃសណីយ៍ពិភពលោក ២០២៤ បង្ហាញពីតួនាទីរបស់ប្រៃសណីយ៍ ក្នុងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងពិភពលោក
A+ A-

ភ្នំពេញ៖ ទិវាប្រៃសណីយ៍ពិភពលោក ឆ្នាំ២០២៤ របស់សហភាពប្រៃសណីយ៍សកល គឺបានបង្ហាញពីតួនាទីដ៏មានសារសំខាន់របស់ប្រៃសណីយ៍ លើការទំនាក់ទំនងគ្នារបស់ប្រជាជននៅកម្ពុជា និងនៅលើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

ទិវាប្រៃសណីយ៍ពិភពលោក ដែលធ្វើឡើងក្រោមប្រធានបទ៖ «១៥០ ឆ្នាំនៃការធ្វើឱ្យមានទំនាក់ទំនងគ្នា និងការផ្តល់អំណាចដល់ប្រជាជនទូទាំងពិភពលោក»នេះ គឺរៀបចំឡើងក្នុងគោលបំណងអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក ក៏ដូចជាផ្សព្វផ្សាយអំពីសេវាប្រៃសណីយ៍ដល់សាធារណជន។ ដើម្បីអបអរសាទរទិវានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានរៀបចំក្បួនដង្ហែ ក្បួនយានយន្តរបស់ប្រតិបត្តិករប្រៃសណីយ៍ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី ក្រុមហ៊ុនបម្រើសេវាបញ្ញើឆាប់រហ័ស និងក្រុមហ៊ុនដឹកបញ្ញើគោលដៅចុងក្រោយផងដែរ។

គួរបញ្ជាក់ថា សហភាពប្រៃសណីយ៍សកល បានបង្កើតឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ បច្ចុប្បន្នមានប្រទេសជាសមាជិកចំនួន១៩២។ សហភាពនេះ បានដើរតួនាទីជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងតួអង្គទាំងអស់ក្នុងវិស័យប្រៃសណីយ៍ ដោយធានានូវបណ្តាញសកលមួយ សម្រាប់ផលិតផលនិងសេវាប្រៃសណីយ៍ តាមរយៈការបំពេញមុខងារប្រឹក្សាយោបល់ សម្របសម្រួល ទំនាក់ទំនង និងការផ្តល់ជំនួយបច្ចេកទេស៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី